**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

បទវិភាគ៖ការអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនទីមួយបន្ទាប់ពីចិនកែសម្រួលគោលនយោបាយបង្ការជំងឺកូវីដ ១៩ គឺជាការឆ្លើយតបតវិញយ៉ាងខ្លាំងចំពោះការដែលប្រព័ន្ធសារព័ត៌មានលោកខាងលិចឃោសនាបំប៉ោងពីអ្វីដែលហៅថា”គ្រាងងឹត”

——————————————
បន្ទាប់ពីរំលងរយៈពេល ៣ ឆ្នាំ “ចរន្តមនុស្សដែលមានទ្រង់ទ្រាយធំបំផុតនៅលើពិភពលោក”គឺ ការដឹកអ្នកដំណើរក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានលេចចេញទិដ្ឋភាពដ៏អស្ចារ្យជាថ្មីឡើងវិញ ។ យោងតាមទិន្នន័យស្ថិតិបានបង្ហាញឱ្យឃើញថា អំឡុងពេល ១២ ថ្ងៃដំបូងនៃការដឹកអ្នកដំណើរក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន(ពីថ្ងៃទី៧ ដល់ថ្ងៃទី ១៨ ខែមករា) ផ្លូវដែក ផ្លូវថ្នល់ ផ្លូវទឹកនិងអាកាសចរណ៍ស៊ីវិលនៅទូទាំងប្រទេសចិនបានដឹកអ្នកដំណើរសរុបចំនួន ៤ រយ ៨០ លាននាក់ដែលកើនឡើង ៤៧,១ ភាគរយប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ។ នេះជាបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនទីមួយបន្ទាប់ពីប្រទេសចិនបានកែសម្រួលគោលនយោបាយបង្ការជំងឺឆ្លង សង្គមចិនបានបង្ហាញឱ្យឃើញនូវកម្លាំងរស់រវើកដែលមិនអាចប្រៀបផ្ទឹមបាន ។
នៅចំពោះមុខនឹងទិដ្ឋភាពដ៏រុងរឿងនិងអ៊ូអររបស់ប្រទេសចិន ប្រព័ន្ធសារព័ត៌មានលោកខាងលិចមួយចំនួនបែរជាបានព្យាករណ៍ដែលគួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងជាញឹកញាប់ថា ប្រទេសចិនមិនបានត្រៀមលក្ខណៈឱ្យបានល្អដើម្បីកែសម្រួលគោលនយោបាយបង្ការជំងឺឆ្លងនោះទេ ដូច្នេះ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិននឹងក្លាយជា”គ្រាងងឹត”នៃការរីករាលដាលជំងឺឆ្លងរបស់ប្រទេសចិន ។ អ្នកផងទាំងពួងមិនដឹងថា តើសន្និដ្ឋានបែបនេះគឺមកពីណា ប៉ុន្តែ ពួកយើងដឹងច្បាស់ថា ពាក្យទាំងនេះខុសគ្នាយ៉ាងជ្រះស្រឡះជាមួយនឹងការយល់ដឹងនិងចំណាប់អារម្មណ៍ជាទូទៅរបស់ប្រជាជនចិននិងសហគមន៍អន្តរជាតិ ។
សូមបញ្ជាក់ថា បន្ទាប់ពីបានកែសម្រួលគោលនយោបាយបង្ការជំងឺឆ្លងនៅដំណាច់ឆ្នាំ ២០២២ ការងារសំខាន់នៃការបង្ការនិងគ្រប់គ្រងជំងឺកូវីដ ១៩ របស់រដ្ឋាភិបាលចិនបានផ្លាស់ប្ដូរពីការបង្ការឆ្លងជំងឺទៅជាការព្យាបាលរោគ ។ ប្រទេសចិនបានធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មនិងប្រកបដោយប្រសិទ្ធភាពដើម្បីឆ្លងកាត់ដំណាក់កាលកែសម្រួលនិងផ្លាស់ប្តូរយុទ្ធសាស្ត្របង្ការជំងឺរាតត្បាតក្នុងពេលឆាប់ៗ ។
ដោយគិតពិចារណាពីធនធានវេជ្ជសាស្ត្រនៅតំបន់ជនបទនៅតែទន់ខ្សោយ លើសពីនេះទៅទៀត ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ចំនួនមនុស្សត្រឡប់ទៅស្រុកកំណើតវិញបានកើនឡើងយ៉ាងច្រើន ហេតុនេះហើយបានជា តំបន់ជនបទគឺជាចំណុចសំខាន់បំផុតក្នុងការងារបង្ការនិងគ្រប់គ្រងជំងឺឆ្លងរបស់ប្រទេសចិននាពេលបច្ចុប្បន្ន ។ ពេលថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលចិនបានដាក់ចេញជាពិសេសនូវផែនការការងារ តម្រូវឱ្យពង្រឹងការងារបង្ការនិងការពារហ្វូងមនុស្សដ៏សំខាន់នៅតាមជនបទ ។
ការរៀបចំចាត់ចែងដោយចំគោលដៅនិងល្អិតល្អន់ទាំងនេះបានឆ្លុះបញ្ចាំងពីការតម្កល់ទុកប្រជាជនជាអាទិភាពនិងតម្កល់ទុកអាយុជីវិតជាចម្បង ប្រការទាំងនេះគឺអនុវត្តតាមគោលការណ៍ស្តីពីការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតដោយចំគោលដៅតាមបែបវិទ្យាសាស្ត្រ ។ អាស្រ័យដោយការត្រៀមរៀបចំយ៉ាងគ្រប់គ្រាន់និងសមត្ថភាពឆ្លើយតបយ៉ាងសកម្ម បានជាប្រទេសចិនបាននិងកំពុងឆ្លងកាត់យ៉ាងរលូននូវដំណាក់កាលកែសម្រួលនិងផ្លាស់ប្តូរយុទ្ធសាស្ត្របង្ការជំងឺរាតត្បាត ។ នៅចំពោះមុខការពិតជាក់ស្តែង ការឃោសនាបំប៉ោងរបស់ប្រព័ន្ធសារព័ត៌មានលោកខាងលិច គឺគ្មានទីសំអាងទាល់តែសោះ ។
ភាពច្របូកច្របល់ ភាពបរាជ័យនិងមិនបានត្រៀមលក្ខណៈ នេះជាការឆ្លងកាត់ដែលមិនអាចបំភ្លេចបានបំផុតរបស់ប្រទេសលោកខាងលិចមួយចំនួនក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លង ។ ប៉ុន្តែ ឥឡូវនេះ ពួកគេមិនគិតពិចារណាពីការពិតជាក់ស្តែង បែរជាដាក់កំហុស”ទទួលភាពបរាជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ”ទៅឱ្យប្រទេសចិនដើម្បីសម្រេចបាននូវគោលដៅដែលចង់ធ្វើការវាយប្រហារនិងមួលបង្កាច់ព្រមនិងទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន ។ ឧបាយកលនយោបាយទាំងនេះប្រាកដជាត្រូវលាតត្រដាងដោយការពិតជាក់ជាមិនខាន ។
ថ្ងៃនេះជាថ្ងៃដាច់ឆ្នាំតាមចន្ទគតិចិន ។ ប្រទេសចិនបានបញ្ជាក់តាមរយៈការពិតជាក់ស្តែងថា ឈរលើមូលដ្ឋានដែលបានត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់ការទប់ទល់នឹងការរីករាលដាលនៃជំងឺឆ្លង អ្វីៗទាំងអស់បាននិងកំពុងមានភាពកាន់តែល្អប្រសើរ ហើយរដូវផ្ការីកស្គុះស្គាយក៏ជិតចូលមកដល់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង