**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប

គណបក្សប្រជាជនឃុំស្វាយចេក រៀបចំពិធីអបអរសាទរខួបលើទី៤៤ ទិវាជ័យថ្ងៃជម្នះ ៧មករា និងប្រកាសបញ្ចលសមាជិកថ្មី ចំនួន៣៣០នាក់

ភ្នំពេញ​៖​ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំស្វាយចេក ស្រុកស្វាយចេក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ បានរៀបចំពិធីអបអរសាទរខួបលើទី៤៤ ទិវាថ្ងៃជ័យជម្នះ(៧មករា ១៩៧៩-២០២៣) និងពិធីប្រកាសបញ្ចូលសមាជិក សមាជិកាថ្មីចំនួន៣៣០នាក់  ក្រោមអធិបតីភាពឯកឧត្តម ឈើយ ចាន់ណា ប្រធានគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧និងមានការចូលរួមពី លោកប្រធាន អនុប្រធាន ក្រុមការងារខ-២៧ ចុះមូលដ្ឋានស្រុកស្វាយចេក លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារខ-២៧ ចុះមូលដ្ឋានឃុំស្វាយចេក លោកប្រធាន អនុប្រធាន សមាជិកគណបក្សប្រជាជនកម្ពុជាស្រុកស្វាយចេកយ៉ាងច្រើនកុះករ។

ថ្លែងនាឱកាសនោះ ឯកឧត្តម ឈើយ ចាន់ណា បានលើកឡើងថា៖បានរំលឹកអំពីស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា គឺបានរំដោះប្រជាជនកម្ពុជា និងប្រទេសជាតិ នៅថ្ងៃ៧មករា ១៩៧៩ ឲ្យរួចផុតពីក្រញាំបិសាចបនប្រល័យពូជសាសន៍ប៉ុលពត ដែលបានបង្អត់អាហារ ឲ្យធ្វើការជាទម្ងន់និងកាប់សម្លាប់ប្រជាជនឯងជាង៣លាននាក់។ជីវិតទី២ ដែលយើងបានកើតឡើងវិញនោះគឺជាថ្ងៃ៧មករា ១៩៧៩ ដែលជាថ្ងៃប្រវត្តិសាស្ត្ររបស់ខ្មែរគ្រប់រូបត្រូវចងចាំជានិច្ច មិនអាចបំភ្លេចបាន ហើយមកទល់ពេលនេះគឺមានរយៈពេល៤៤ឆ្នាំមហើយ ។ដូច្នេះ គឺសូមឲ្យប្ងូនៗ ក្មួយ ជាយុជនត្រូវតែយល់ជ្រួតជ្រាបពីសច្ចៈភាពពិត នូវអ្វីដែលបានធ្វើឲ្យសង្គមជាតិយើងបានរីកចម្រើនដូចសព្វថ្ងៃនេះ ក៏ដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ដោយសារតែការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រម្ពុជា អនុវត្តនូវគោលនយោបាយ ឈ្នះ ឈ្នះ ប្រទេសជាតិ ត្រូវបានបញ្ចប់សង្រ្គាម ទទួលបានសុខសន្តិភាពគ្រប់ទិសទី និង អភិវឌ្ឍរីកចម្រើនមកទល់បច្ចុប្បន្ននេះ ។ដូច្នេះយើងទាំងអស់គ្នាត្រូវថែករក្សាសុខសន្តិភាពនេះ ឲ្យបានយូរអង្វែង ដើម្បីអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។

ឯកឧត្តម បានបញ្ជាក់ទៀតថា នៅលើសកលលោកបានផ្ទុះនូវជម្ងឺកូវីដ-១៩ ដែលជាជម្ងឺសកល បង្កឲ្យមនុស្សនៅលើពិភពលោកបានបាត់បង់ជីវិតដោយសារជម្ងឺដ៏កាចសាហាវនេះ ហើយប្រទេសកម្ពុជារបស់យើងក៏បានរងគ្រោះដោយសារជម្ងឺនេះផងដែរ។ប៉ុន្តែដោយការយកចិត្តទុកដាក់គិតគូរពីសុខភាពនិងអាយុជីវិតប្រជាជន  សម្តេចតេជោហ៊ុន សែន ប្រធានគណបក្ស និងជាប្រមុខរាជរដ្ឋាភិបាល បានបើកយុទ្ធនាការចាក់ស្រោចវ៉ាក់សាំងទប់ស្កាត់ជម្ងឺកូវីដ-១៩នេះ ជូនដល់ប្រជាជនដោយឥតគិតថ្លៃនិងឈានដល់បើកប្រទេសឲ្យមានប្រក្រតីភាពឡើងវិញ។ នៅក្នុងអំឡុងខែវិច្ឆិកា ខណៈដែលកម្ពុជា ជាប្រធានអាស៊ានប្តូរវេណ គឺមានថ្នាក់ដឹកនាំពិភពលោកជាច្រើនបានមកចូលរួមប្រជុំ នៅក្នុងប្រទេសកម្ពុជា ដោយមិនមានការព្រួយបារម្ភពីអសន្តិសុខ ពិសេសគឺការឆ្លងជម្ងឹកូវីដ-១៩នេះផងដែរ ។

បន្ទាប់មកគណៈអធិបតីក៏បានចែកជូនវត្ថុអនុស្សាវយ៍ ដល់សមាជិក សមាជិកាថ្មី ទាំង៣៣០នាក់ ក្នុងម្នាក់ ទទួលបានសារុង០១និងថវិកា១ម៉ឺនរៀល ជាអំណោយរបស់ ឯកឧត្តម កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវឧកញ៉ា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ម៉ៅ ម៉ាល័យ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង