**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

សម្តេចតេជោ ហ៊ុន សែន៖ ការប្រកួតប្រជែង របស់មហាអំណាច ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់អន្តរជាតិ និងយន្តការពហុភាគីនិយម

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ខណៈដែលការរីករាលដាលនៃជំងឺកូវីដ១៩ ពុំទាន់បានបិទបញ្ចប់ទាំងស្រុងនៅឡើយ ការប្រកួតប្រជែង របស់មហាអំណាច ក៏ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់អន្តរជាតិ និងយន្តការពហុភាគីនិយម ។

ការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន បែបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ស្តីពីសំឡេងនៃបណ្តាប្រទេសខាងត្បូង (Voice of South Summit) តាមប្រព័ន្ធវីដេអូ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ ។

នៅចំពោះមុខបណ្តាមេដឹកនាំនៃប្រទេសចំនួនទៀត នៅលើពិភពលោកផងដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងទៀតថា បច្ចុប្បន្ន បញ្ហាក្តៅ និងនិន្នាការអវិជ្ជមានជាច្រើន បានកើតឡើងជាបន្តបន្ទាប់ទាំងក្នុងទិដ្ឋភាព សុខភាពសាធារណៈ សង្គមសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។ ជាក់ស្តែង ខណៈដែលការរីករាលដាលនៃជំងឺកូវីដ១៩ ពុំទាន់បានបិទបញ្ចប់ទាំងស្រុងនៅឡើយ ការប្រកួតប្រជែង របស់មហាអំណាច ក៏ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់អន្តរជាតិ និងយន្តការពហុភាគីនិយម។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា ក្នុងការដោះស្រាយបញ្ហាប្រឈមអន្តរជាតិ ផលប៉ះពាល់បណ្តាលមកពីសង្គ្រាមពាណិជ្ជកម្ម ការលេចចេញកាន់តែច្បាស់នៃការបែងចែកប្លុក និន្នាការគាំពារនិយម ការអូសបន្លាយនៃសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ការកើនឡើងនៃអតិផរណា ការកើនឡើងនូវតម្រូវសាធារណៈ ការបែងចែកយ៉ាងធ្ងន់ធ្ងរ នៃច្រវាក់ផ្គត់ផ្គង់សាកល និងការប្រែប្រួលអាកាសធាតុ បាននិងកំពុងបន្ត បន្តុចបង្អាក់ជាទម្ងន់ដល់កិច្ចខិតខំប្រឹងប្រែងស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ របស់ប្រទេសកំពុងអភិវឌ្ឍន៍។

សម្តេចតេជោ ហ៊ុន សែន បន្តទៀតថា ជាមួយនឹងការប្រឈមខាងលើ កិច្ចការអាទិភាពរបស់យើង ដើម្បីកសាងអនាគតប្រកបដោយវិបុលភាព និងការស្តារសេដ្ឋកិច្ច និងជំរុញសកម្មភាពសេដ្ឋកិច្ច និងសកម្មភាពពាណិជ្ជកម្មអន្តរជាតិ ឲ្យមានភាពរលូន និងរស់រវើកឡើងវិញ តាមរយៈការពន្លឿនការធ្វើសមាហរណកម្ម និងការតភ្ជាប់ច្រវាក់ផ្គត់ផ្គង់ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងពហុភាគីនិយម និងការពន្លឿននៃការធ្វើបដិវត្តន៍កម្មឌីជីថល ដែលជាប្រភពកំណើតថ្មី ប្រកបដោយថាមពល។

ក្នុងស្មារតីនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅរវាងប្រទេសខាងត្បូង ប្រទេសដៃគូ និងប្រទេសអភិវឌ្ឍន៍ ទាំងក្នុងក្របខណ្ឌក្នុងតំបន់ និងក្រៅតំបន់ ព្រមទាំងស្ថាប័ន អន្តរជាតិនានា គឺជាយន្តការដ៏ចាំបាច់ ដើម្បីស្វែងរកយុទ្ធសាស្ត្រឈ្នះ-ឈ្នះ និងទាញប្រយោជន៍ជាអតិបរមា ពីការវិវត្តសង្គមសេដ្ឋកិច្ចថ្មីៗផងដែរ។

សម្តេចបន្តទៀតថា នៅក្នុងប្រទេសកំពុងអភិវឌ្ឍ ក៏មិនអាចខ្វះបានក្នុងការទ្រង់កិច្ចអភិវឌ្ឍន៍សង្គមប្រកបដោយចីរភាព តាមរយៈការគាំទ្រ ការពង្រីកកិច្ចសហប្រតិបត្តិការលើការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង ការជំរុញធ្វើអន្តរកាលថាមពល និងការប្រើប្រាស់បច្ចេកវិទ្យាបៃតងជាដើម៕

អត្ថបទដែលជាប់ទាក់ទង