**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់

តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងអ្នកពាក់ព័ន្ធបង្ហាញថា ការប្រើប្រាស់គ្រឿងស្រវឹងបង្កហានិភ័យខ្ពស់ដល់មនុស្សទូទៅជាពិសេសស្រ្តី

ភ្នំពេញ៖ មន្ត្រីបច្ចេកទេសនៃអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងអ្នកពាក់ព័ន្ធបានបង្ហាញថា ការប្រើប្រាស់គ្រឿងស្រវឹងបង្កហានិភ័យខ្ពស់ដល់សុខភាពមនុស្សទូទៅជាពិសេសស្រ្តី និងខាតបង់បង់ថវិកា គ្រោះថ្នាក់ចរាចរ និងបង្កជាពំពើហិង្សាជាដើម។
ថ្លែងក្នុងសិក្ខាសាលាស្តីពីផលប៉ះពាល់ទៅលើស្រី្ត នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នៅរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ មន្ត្រីបច្ចេកទេស នៃអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា ការប្រើប្រាស់គ្រឿងស្រវឹងបានបង្កឱ្យមានជំងឺមហារីក ដាច់សសៃឈាម ក្រិនថ្លើម និងបង្កឱ្យមានជំងឺមិនឆ្លងជាច្រើនមុខថែមទៀត នេះមិនទាន់គិតពីគ្រោះថ្នាក់ចរាចរណ៍ និងផលលំបាកផ្សេងៗផងដែរ។ អ្វីដែលប្រឈមខ្លាំងនោះ ចំពោះស្រ្តីពេលដែលប្រើប្រាស់គ្រឿងស្រវឹងនឹងបណ្តាលឱ្យខូចខាតខួរក្បាល ខូចថ្លើម ជំងឺបេះដូង មហារីកសុដន់ បើស្រ្តីមានផ្ទៃពោះស្រ្តីសម្រាលកូនមុនខែ ជាដើម។
លោកវេជ្ជបណ្ឌិតបន្ថែមថា បើប្រៀបធៀបស្រ្តីដែលមិនផឹកគ្រឿងស្រវឹង និងស្រ្តីដែលផឹកមធ្យម ឬច្រើនក៏មានហានិភ័យកើនឡើងដែរ ដូចជាជំងឺពុកឆ្អឹក ការដួល និងបាក់ឆ្អឹកត្រគាក ឆាប់អស់រដូវមុនអាយុ អាចមិនមានកូន ឬរលូតកូន ព្រមទាំងកើតជំងឺសំពាធឈាមផងដែរ។ ក្រៅពីនេះ ក៏នឹងបង្ករឱ្យមានជំងឺមិនឆ្លងជាច្រើនមុខថែមទៀត។
លោកវេជ្ជបណ្ឌិតមុំ គង់នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជាបានឱ្យដឹងថា ក្នុងនាមជាសមាជិកអង្គការសុខភាពពិភពលោកកម្ពុជា គួរតែតំឡើងពន្ធលើផលិតផលគ្រៀងស្រវឹងឱ្យបានខ្ពស់ កំណត់អាយុអ្នកប្រើប្រាស់ កំណត់ទីតាំងលក់គ្រៀងស្រវឹង ហាមផ្សព្វផ្សាយគ្រៀងស្រវឹង កំណត់ថ្ងៃ និងម៉ោងនៃការលក់គ្រឿងស្រវឹង មន្ត្រីនគរបាលចរាចរណ៍ត្រូវបន្តរិតបណ្តឹងការវាស់ជាតិអាកុលនៅតាមដងផ្លូវ និងផាកពិន័យឱ្យខ្ពស់ចំពោះអ្នកប្រើប្រាស់គ្រៀងស្រវឹង។
សូមបញ្ជាក់ថា សិក្ខាសាលាពិគ្រោះយោបល់ស្តីពីផលប៉ះពាល់នៃគ្រឿងស្រវឹងទៅលើស្រ្តី ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ ទទួលបានកិច្ចសហការរៀបចំដោយអង្គការគណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព(HACC) និងអង្គការចលនាដើម្បីសុខភាពកម្ពុជា។ តំណាងក្រសួងកចិ្ចការនារី អង្គការជាតិនិងអន្តរជាតិដែលបានចូលរួមសិក្ខាសាលានេះ បានទទួលស្គាល់ថា ការប្រើប្រាស់គ្រឿងស្រវឹង និងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមគ្រប់មធ្យោបាយ មានផលប៉ះពាល់យ៉ាងខ្លាំងទៅលើស្រ្តី រួមទាំងការប៉ះពាល់លើសិទ្ធិរស់នៅដោយគ្មានអំពើហិង្សាជាដើម។ ភាពញឹកញាប់នៃអំពើហិង្សាក្នុងគ្រួសារកើនឡើងស្របគ្នានិងភាពញឹកញាប់នៃការប្រើប្រាស់គ្រឿងស្រវឹងនៃប្ដីប្រពន្ធ ឬដៃគួស្និទ្ធស្នាល។ ស្រ្តីមួយចំនួនបានក្លាយជាជនពិការ មេម៉ាយវ័យក្មេង បាត់បងកូនៗនិងមនុស្សជាទីស្រលាញ់របស់ខ្លួនដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយគ្រឿងស្រវឹងផងដែរ។ លើសពីនេះ ស្រ្តីទទួលរងនូវអំពើហិង្សាផ្លូវកាយ ផ្លួវចិត្ត ផ្លូវភេទ និងផ្នែកសេដ្ឋកិច្ច បណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹង ដែលគម្រាមកំហែងដល់ការរស់នៅ ការចិញ្ចឹមបីបាច់កូនៗក្នុងគ្រួសារ និងការអភិវឌ្ឍន៍សង្គមជាតិ។
សមាជិកអង្គសិក្ខាសាលាបានលើកជាមតិសម្រាប់ធ្វើជាអនុសាសន៍នៃកិច្ចប្រជុំ មានដូចជា៖ បង្កើនការអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនិងសហមគមន៍តាមមធ្យាបាយផ្សេងៗពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង ជំរុញឱ្យមានការអនុម័តច្បាប់គ្រប់គ្រងគ្រឿងស្រវឹងដោយមានការចូលរួមពីសង្គមស៊ីវិល កំហិតឃាត់ការផ្សាយពាណិជ្ជកម្មគ្រប់ទម្រង់ ជាពិសេសការផ្សាយពាណិជ្ជកម្មដែលទាក់ទាញនិងជំរុញចិត្តឱ្យស្រ្តីចាប់ផ្តើមប្រើប្រាស់គ្រឿងស្រវឹង និងប្រើប្រាស់កាន់តែច្រើន កំណត់អាយុដែលអាចសេព ឬទិញគ្រឿងស្រវឹង ដើម្បីបង្ការកុំឱ្យមានការចាប់ផ្តើមសេពគ្រឿងស្រវឹងក្នុងវ័យក្មេង កំណត់កន្លែងលក់ និងប្រើប្រាស់គ្រឿងស្រវឹង។ ការលក់និងសេពគ្រឿងស្រវឹង គួរអនុញ្ញាតិនៅទីកន្លែងដែលមិនទាក់ទាញអោយមានការចាប់អារម្មណ៍របស់ស្រ្តីវ័យក្មេង និងឆ្ងាយពីកន្លែងប្រមូលម្តុំរបស់ស្រ្តី។ ដំឡើងពន្ធលើផលិតផលគ្រឿងស្រវឹង ដើម្បីរារាំងកុំឱ្យមានការចាប់ផ្តើមសេពគ្រឿងស្រវឹងក្នុងវ័យក្មេង និងកាត់បន្ថយហានីភ័យលើស្រ្តីវ័យក្មេង ដែលបណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹងរបស់មនុស្សពេញវ័យ និងក្រសួង ស្ថាប័នទទួលបន្ទុក គួរពិចារណា និងដាក់ចេញនូវវិធានការមានប្រសិទ្ធភាព ដើម្បីរួមចំណែកការពារឧត្តមផលប្រយោជន៍របស់ស្រ្តី និងបង្ការស្រ្តីកុំឱ្យទទួលរងនូវផលប៉ះពាល់ទាំងឡាយដែលបង្កដោយគ្រឿងស្រវឹង៕

អត្ថបទដែលជាប់ទាក់ទង