**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់

បទអត្ថាធិប្បាយ៖ សិល្បៈភាពយន្តគឺជាផ្នែកមួយសំខាន់បានផ្សាភ្ជាប់នូវទំនាក់ទំនងកម្ពុជា-ចិន


ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់កម្ពុជាចិនបានចាត់ទុកវិស័យសិល្បៈភាពយន្តបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រជាជន រវាងប្រទេសទាំងពីចាប់ពីទីក្រុងរហូតដល់ជនបទ ហើយភាពយន្តនេះដែរ ក៏ជាតួអង្គមួយដែលបានជំរុញឱ្យការផ្លាស់ប្តូរវប្បធម៌ទៅវិញទៅមកតាំងពីអតីកាលរហូតមកដល់បច្ចុប្បន្នឱ្យកាន់តែរឹងមាំ។
ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ប្រទេសចិន និងកម្ពុជាគឺជាអរិយប្រទេសពីបុរាណកាល ដែលមានប្រវត្តិសាស្ត្រដ៏រុងរឿង។ តាំងពីដើមរៀងមក ទំនាក់ទំនងផ្នែកសិល្បៈវប្បធម៌ បានបង្កើតជាស្ពានប្រាស្រ័យទាក់ទង និងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។ ពួកយើងស្ម័គ្រចិត្តសហការជាមួយភាគីកម្ពុជា លើកតម្កើងមិត្តភាពជាប្រពៃណី ទំនាក់ទំនងវប្បធម៌ និងការប្រាស្រ័យទាក់ទងរវាងប្រជាជនយ៉ាងស្អិតរមួត ជំរុញឱ្យទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជាចិន បន្តទទួលបានសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ទៀត។
ឯកឧត្តមឯកអគ្គរដ្ឋទូតចិនថ្លែងបែបនេះ ក្នុងកម្មវិធីសម្ពោធបើកព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៦”សាលសន្និសីទចតុម្មុខរាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២។
ឯកឧត្តមបន្តថា ចាប់តាំងពីឆ្នាំ២០១៦មក ព្រឹត្តិការណ៍”ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើម” បានប្រារព្ធធ្វើឡើងជាច្រើនលើកយ៉ាងជោគជ័យ ដោយទទួលបាននូវការស្រឡាញ់ចូលចិត្តពីប្រជាពលកម្ពុជានៅតាមមូលដ្ឋាន និងបានក្លាយជានិមិត្តសញ្ញាដ៏សំខាន់មួយ ក្នុងការជំរុញការផ្សារភ្ជាប់ដួងចិត្តប្រជាជននៃប្រទេសទាំងពីរ។ គម្រោងមួយនេះកាន់តែអនុវត្ត កាន់តែជោគជ័យ គឺដោយសារតែមានការគាំទ្រ និងសហការយ៉ាងពេញទំហឹងពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានរបស់ភាគីកម្ពុជា។
ឯកឧត្ដម ឯក សំអុលទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជានិងប្រធានសមាគមមិត្តភាពកម្ពុជា-ចិនបានមានប្រសាសន៍ថា ប្រទេសកម្ពុជានឹងប្រឹងប្រែងក្នុងការជំរុញកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរគ្នាឱ្យកាន់តែស៊ីជម្រៅជាមួយប្រទេសចិនក្នុងវិស័យនានាក្នុងនោះរួមទាំង វិស័យវប្បធម៌និងសិល្បៈផងដែរ បន្តជំរុញការផ្លាស់ប្តូរវប្បធម៌និងព័ត៌មានរវាងប្រជាជននៃប្រទេសទាំងពីរតាមរយៈព្រឹត្តិការណ៍“ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើម” ដ៏មានគុណភាពខ្ពស់ជាដើម។
ប្រាប់វិទ្យុមិត្តភាពកម្ពុជាចិនក្នុងឱកាសដែលឯកឧត្តមបានចូលរួមជាភ្ញៀវកិត្តិសយ ពិធីបើកព្រឹត្តិការណ៍“ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៦នេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា ព្រឹត្តិការណ៍ភាពយន្តចិន-កម្ពុជាដ៏ឆ្នើមនេះ ពីមួយលើកទៅមួយលើក បានពង្រីកការយល់ដឹងពីវប្បធម៌ ប្រពៃណីទំនៀមទម្លាប់របស់ប្រជាជនចិនដល់ប្រជាជនកម្ពុជា។
សំឡេង៖«ភាពយន្តមានការទាញអារម្មណ៍ខ្លាំងណាស់ អ៊ីចឹងការផ្តួចផ្តើមបង្កើតឱ្យមានព្រឹត្តិការណ៍“ដំណើរភាពយន្តចល័តចិន-កម្ពុជានេះ គឺជាគំនិតដ៏ល្អមែនទែន ហើយយើងគាំទ្រការធ្វើបែបនេះដើម្បីប្រជាជនកម្ពុជា និងចិនកាន់តែយល់ពីគ្នា»។
ជាមួយគ្នានោះដែរក្រុមយុវជនដែលបានចូលរួមទស្សនាដោយផ្ទាល់នូវពិធីបើកព្រឹត្តិការណ៍“ដំណើរភាពយន្តចល័តចិន-កម្ពុជាលើកទី៦នេះបានបង្ហាញការគាំទ្រ និងចាត់ទុកថា បានផ្តល់នូវការកម្សាន្ត និងតម្លៃអប់រំ ជាពិសេសការផ្លាស់ប្តូរនូវវប្បធម៌រវាងចិននិងកម្ពុជា។
សូមបញ្ជាក់ថា បន្ទាប់ពីបើកសម្ពោធ“ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៦”នេះរួចហើយ គឺចាប់ពីចុងខែធ្នូទៅ ក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងវិទ្យុមិត្តភាពកម្ពុជាចិន នឹងធ្វើដំណើរទៅកាន់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបងក្នុងប្រទេសកម្ពុជា ដើម្បីចាក់បញ្ចាំងភាពយន្តដ៏ឆ្នើមនេះ ដែលភាពយន្តចិនរួមមានរឿង”ដំណើរនៃប្រាក់”រឿង”ឆ្លងកាត់ទន្លេយ៉ាលូ”រឿង”មួយគីឡូម៉ែត្រចុងក្រោយ”ចំណែកភាពយន្តខ្មែរវិញមានរឿងលោកប្តី និងរឿងទីមោងជាដើម៕

 

អត្ថបទដែលជាប់ទាក់ទង