**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

ទំនើបកម្មសង្គមនិយមតាមបែបផែនចិនបានយល់ជ្រួតជ្រាបដល់និស្សិតនៅសាកលវិទ្យាល័យជាតិមានជ័យ

ភ្នំពេញ៖ នៅសាកលវិទ្យាល័យជាតិមានជ័យ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ មានរៀបចំកម្មវិធីបាឋកថាស្តីពីទំនើបកម្មសង្គមនិយមតាមបែបផែនចិន។

ថ្លែងបើកអង្គបាឋកថាទៅកាន់ថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្ស និស្សិតនៅក្នុងខេត្តបន្ទាយមានជ័យចំនួន២០០រូប លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្រៅពីបានគូសរំលេចពីប្រសាសន៍របស់ឯកឧត្តម Wang Wentian ឯក អគ្គ រដ្ឋទូតចិនប្រចាំកម្ពុជាដែលបានរំលេចពីសមិទ្ធផលនានារបស់កម្ពុជាទទួលបានក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Li Keqiang នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាមានិតចិនមកកម្ពុជាកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយបានផ្តល់ចំណងជើងថាចំណងមិត្តភាពចិននិងកម្ពុជាកាន់តែរឹងមាំ កិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាកាន់តែស៊ីជម្រៅ លោកបណ្ឌិតក៏បានពន្យល់យ៉ាងក្បោះក្បាយពីការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិន។ ប្រទេសចិនគឺជាប្រទេសអភិវឌ្ឍដ៏ធំមួយ។

ដូច្នេះការជ្រើសរើសផ្លូវត្រឹមត្រូវសម្រាប់វឌ្ឍនភាពនយោបាយរបស់ខ្លួនគឺជាបញ្ហាដ៏ធំសំខាន់ ដែលពាក់ព័ន្ធដល់ឫសគល់ជាតិ និងស្ថានភាពទូទៅ។ ចិនយល់ច្បាស់ណាស់ពីជម្រើសដែលត្រូវជ្រើសរើសរវាង ការប្រឈមមុខគ្នាដោយអរិភាព ឬការគោរពគ្នាទៅវិញទៅមក។រវាងភាពឯកោនិងការផ្តាច់ចំណង ឬការបើកចំហរក្នុងកិច្ចសហប្រតិបត្តិការ ។រវាងផលបូកស្មើសូន្យ ឬទទួលនិងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។មធ្យោបាយដ៏ល្អបំផុតដើម្បីវាយតម្លៃថាតើប្រព័ន្ធនយោបាយរបស់ប្រទេសមានប្រសិទ្ធភាពដែរឬទេ គឺត្រូវសង្កេតមើលទៅលើជីវភាពរស់នៅរបស់ប្រជាជន។

ចាប់ពីឆ្នាំ២០១០មក ប្រទេសចិនគឺជាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកលំដាប់ទី២ ហើយបើយោងតាមគំរូម៉ាក្រូពិភពលោករបស់ Trading Economics និងការរំពឹងទុករបស់អ្នកវិភាគ យើងឃើញថាGDPរបស់ប្រជាជនចិនសម្រាប់មនុស្សម្នាក់ត្រូវបានគេរំពឹងថានឹងឈានដល់១១,៨០០ដុល្លារនៅចុងឆ្នាំ២០២២។ ក្នុងរយៈពេលវែង GDPរបស់ប្រជាជនចិនសម្រាប់មនុស្សម្នាក់ត្រូវបានព្យាករណ៍ថានឹងមាននិន្នាការនៅប្រមាណជា១២,៥០០ដុល្លារក្នុងឆ្នាំ២០២៣ និង១៣,៤០០ដុល្លារក្នុងឆ្នាំ២០២៤។ សព្វថ្ងៃនេះ ក្នុងគ្រប់ដំណាក់កាលប្រវត្តិសាស្ត្រទាំងអស់ ប្រទេសចិនកាន់តែខិតជិត កាន់តែមានទំនុកចិត្ត និងកាន់តែមានសមត្ថភាពសម្រេចគោលដៅនៃការស្តារជាតិឡើងវិញ ហេតុនេះ ការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិន គឺជាទម្រង់ដ៏រឹងមាំក្នុងការសម្រេចបានគោលដៅតស៊ូសតវត្សរ៍ទី២របស់ប្រទេសចិន។

លោក ជីវ សារិទ្ធ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិមានជ័យបានយល់ស្របថា ការចម្លងប្រព័ន្ធនយោបាយរបស់បណ្តាប្រទេសដទៃទៀតដោយមិនបានគិតពិចារណាមិនច្បាស់លាស់ និងមិនអាចដំណើរការបានទេនៅក្នុងប្រទេសចិន។ ប្រព័ន្ធទាំងនោះនឹងមិនអាចសម្របខ្លួនទៅនឹងប្រទេសចិនបានទេ។ មានតែប្រព័ន្ធមួយប៉ុណ្ណោះដែលបានចាក់ឫសយ៉ាងរឹងមាំ និងលូតលាស់ពេញលេញនៅក្នុងដីរបស់ចិនដែលអាចទុកចិត្តបាន ហើយនឹងបំពេញគោលបំណងរបស់ខ្លួន នោះគឺសង្គមនិយមតាមបែបផែនចិន។ ដោយធ្លាប់បានទៅបំពេញទស្សនកិច្ចនិងបានបញ្ជូនកូនប្រសុរបស់ខ្លួនទៅសិក្សានៅប្រទេសចិន ។

លោកឧត្តមសេនីយទោ កែវ សេងឡាយ មេបញ្ជាការរងបញ្ជាការដ្ឋានរថក្រោះនៃអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទបានថ្លែងថា៖ ដោយយកគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ជាឧទាហរណ៍បញ្ជាក់ នោះយើងនឹងឃើញថាបើគិតដល់ត្រឹមចុងខែមិថុនាឆ្នាំ២០២២ ប្រទេសចិនបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការជាង២០០ជាមួយប្រទេសចំនួន១៤៩ និងអង្គការអន្តរជាតិចំនួន៣២ ស្តីពីគំនិតផ្តួច  ផ្តើមផ្លូវ «ខ្សែក្រវ៉ាត់និងផ្លូវ» និងបានធ្វើការវិនិយោគជាង១៤០ពាន់លានដុល្លារអាមេរិក នៅតាមបណ្តាប្រទេសនានានៅតាមបណ្តោយខ្សែក្រវាត់និងផ្លូវ ដែលនាំឲ្យប្រជាជនចិនចាកផុតពីភាពក្រីក្រប៉ុណ្ណោះទេ តែថែមទាំងបានជួយមនុស្សជាតិចំនួន៧.៦លាននាក់ចេញពីភាពក្រីក្រខ្លាំងនិង៣២លាននាក់ចេញពីភាពក្រីក្រកម្រិតមធ្យមនៅទូទាំងពិភពលោក។

ដោយយល់ស្របជាមួយនឹងអង្គពិធី ឯកឧត្តមក៏បានសន្និដ្ឋានថា ការបំផុសគំនិតដោយទំនើបកម្មតាមបែបផែនចិន ប្រទេសនីមួយៗអាចរៀនសូត្រពីភាពជោគជ័យនៃមាគ៌ារបស់ចិនឆ្ពោះទៅកាន់ទំនើបភាវូបនីយកម្ម ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថាជាអព្ភូតហេតុក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍមនុស្ស និងការត្រួសត្រាយផ្លូវក្នុងការអភិវឌ្ឍសង្គមមនុស្ស ដោយផ្តល់នូវវិធីសាស្រ្តជំនួស ដើម្បីសម្រេចបាននូវទំនើបកម្មដែលខុសគ្នា។

គួរបញ្ជាក់ផងដែរថា លោកបណ្ឌិត ជា មុនីឫទ្ធិ បានរៀបចំកម្មវិធីចែករំលែកពុទ្ធិស្តីពីទំនើបកម្មសង្គមនិយមតាមបែបផែនចិននេះចំនួន៧លើកជូនដល់មន្ត្រីរាជការ សិស្ស និស្សិត និងប្រជាជនកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង