**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់

បាយអ គឺជាសារធាតុសំខាន់មួយ សម្រាប់ការពារមិនឱ្យទឹកជ្រាបចូលគ្រឹះប្រាសាទ និងខូចខាតរចនាសម្ពន្ធសំណង់បុរាណ

រាល់ការជួសជុលសំណង់បុរាណ ដូចជាប្រាសាទកសាងពីថ្មភក់ សំណង់ឥដ្ឋ ឬក៏ថ្មបាយក្រៀមនោះទេ ក្រៅតែពីការធ្វើកំណាយស្រាវជ្រាវ ការពង្រឹងគ្រឹះឡើងវិញ ការស្វែងរកថ្មមកផ្គុំដាក់នៅទីតាំងដើម បំពេញថ្មថ្មីនៅតាមកន្លែងបាត់បង់ ឬខូចខាតដែលចាំបាច់នោះ ការបិទបាយអនៅតាមចន្លោះប្រហោងថ្មដែលខូចខាតឬបាត់បង់ និងនៅតាមមុខតំណក៏ជាកត្តាសំខាន់ដូចគ្នា ដើម្បីការពារការទឹកកុំឱ្យជ្រាបចូលបានតទៅទៀត។

ក្រុមអ្នកជំនាញផ្នែកអភិរក្សសំណង់បុរាណឱ្យដឹងថា រាល់សំណង់បុរាណទាំងឡាយ កាលណាទឹកហូរចូលគឺវាអាចបណ្តាលឱ្យគ្រឹះរបស់សំណង់ឆាប់ចុះខ្សោយ និងឈានដល់ការខូចខាត។
ដោយសារតែមើលឃើញកត្តាសំខាន់នៃការទប់ស្កាត់ទឹកមិនឱ្យជ្រាបចូលរចនាសម្ពន្ធនៃសំណង់នេះហើយ បានជានៅពេលជួសជុលឡើងវិញនូវសំណង់បុរាណនីមួយៗ អ្នកជួសជុលតែងយកចិត្តទុកដាក់បំផុត ទៅលើថ្មមួយចំនួន និងកន្លែងខ្លះ ដែលមិនល្អពេញលេញ១០០ភាគរយនោះ គឺតម្រូវឱ្យបិទបាយអរនៅតាមចន្លោះប្រហោងនៅតាមទីតាំងដែលមានបញ្ហាជាចាំបាច់។ ក្រុមអ្នកបច្ចេកទេសឱ្យដឹងថា បិទផ្ជិតបាយអនៅតាមមុខតំណនៃសំណង់ ដើម្បីការពារហានិភ័យទាំងអស់ ដែលអាចកើតឡើង។

កម្មករជំនាញម្នាក់ ដែលមានបទពិសោធន៍ប្រមាណ៧ឆ្នាំហើយ លោក ទក ធុល អាយុ៦១ឆ្នាំមានប្រសាសន៍ថា វត្ថុធាតុដែលអាចយកមកផលិតជាបាយអបាន គឺត្រូវយកម្សៅថ្មបាយក្រៀម ម្សៅឥដ្ឋ កំបោរ និងខ្សាច់លាយជាមួយទឹកទៅតាមសមាសធាតុជាក់ស្តែង។ នៅពេលបិទ ឬបៀកវា ដើម្បីឱ្យជាប់រឹងមាំ គឺត្រូវដាក់ល្បាយកំបោរបាយអដុំគ្រើមៗជាមុន បន្ទាប់មកទើបបៀកកំបោរបាយអម៉ដ្ឋពីលើម្តងបន្តិចៗសង្កត់ឱ្យហាប់ណែនពេញចន្លោះប្រហោងនោះ ទើបមានគុណភាពមិនងាយទឹកជ្រាបចូល ព្រមទាំងមើលទៅមិនទើសទាស់ភ្នែក ព្រមទាំងលើកសោភណ័ភាពសំណង់មួយកម្រិតទៀតផង។

លោក ទក ធុល បញ្ជាក់ទៀតថា លោកធ្លាប់មានបទពិសោធន៍ធ្វើការងារជួសជុលប្រាសាទជាមួយបារាំងជាច្រើនឆ្នាំលើផ្នែកដាប់ឆ្លាក់ក្បាច់ និងលោកទទួលបានចំណេះដឹងផ្នែកផលិតកំបោរបាយអ និងបិទបាយអនេះ នៅច្រាំងកសិន្ធុខាងជើងស្ពានហាលនៃប្រាសាទអង្គរវត្ត បន្តពីអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ប្រមាណជា៧ឆ្នាំមកហើយ៕

 

អត្ថបទដែលជាប់ទាក់ទង