**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

សម្ដេច ស ខេង៖ ខ្មាំងសត្រូវក្នុងសម័យសន្តិភាព គឺភាពក្រីក្រ និងភាពល្ងង់ខ្លៅ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ខ្មាំងសត្រូវក្នុងសម័យសន្តិភាព គឺភាពក្រីក្រ និងភាពល្ងង់ខ្លៅ។

នៅក្នុងឳកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ស្ថិតនៅស្រុកកំចាយមារ ខេត្តព្រៃវែងនាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងកោតសរសើរដល់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងដៃគូសហប្រតិបត្តិការទាំងអស់របស់សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ដែលបានរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព មានចំណេះដឹង ចំណេះធ្វើ មានសីលធម៌ល្អ មនសិការវិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូ និងចេះរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា។

ជាមួយគ្នានេះដែរ សម្ដេចបានសម្ដែងក្ដីរីករាយចំពោះវឌ្ឍនភាពទាំងឡាយដែលសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ សម្រេចបាន និងមានមោទកភាពចូលរួមអបអរសាទរដល់ភាពជោគជ័យរបស់និស្សិតទាំង ២,៩០៨អង្គ-នាក់ រួមមាននិស្សិតបរិញ្ញាបត្ររង ២៩៧នាក់ និស្សិតថ្នាក់បរិញ្ញាបត្រ២,៤២២នាក់ និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ១៨៩នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ក្លាយជាធនធានមនុស្សប្រកបដោយសក្ដានុពលរបស់ជាតិ។

សម្ដេចក្រឡាហោម បានបន្តថា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងមានការចូលរួមគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីកាត់បន្ថយគម្លាតនៃការអប់រំ និងចំណេះដឹងរវាងទីក្រុង និងជនបទ សម្ដេចក៏បានផ្ដួចផ្ដើមបង្កើតមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល ជា ស៊ីម កំចាយមារ ដើម្បីផ្ដល់ឱកាស និងសេវាកម្មសម្រាប់បំពេញតម្រូវការធនធានមនុស្សនៅមូលដ្ឋាន ឆ្លើយតបនិងគោលនយោបាយរៀនពេញមួយជីវិតរបស់រាជរដ្ឋាភិបាល។

លើសពីនេះទៀត សម្ដេចក្រឡាហោម បានបន្តមានប្រសាសន៍ថា «ខ្មាំងសត្រូវក្នុងសម័យសន្តិភាព គឺភាពក្រីក្រ និងភាពល្ងង់ខ្លៅ។ អ៊ីចឹង ក្នុងជីវិតរបស់យើង ក្នុងបរិបទដែលប្រទេសជាតិយើងមានសុខសន្តិភាព មានស្ថិរភាព ១០០% យើងត្រូវខិតខំជម្នះភាពល្ងង់ខ្លៅ និងភាពក្រីក្រ»។

សម្ដេចបន្តថាព្រោះកម្ពុជាមានថ្នាក់ដឹកនាំ និងធនធានមនុស្សប្រកបដោយសមត្ថភាព និងចំណេះដឹងនេះហើយ បានធ្វើឱ្យការរៀបចំកិច្ចប្រជុំអាស៊ានប្រព្រឹត្តទៅដោយជោគជ័យ។

ពាក់ព័ន្ធនិងកិច្ចប្រជុំអាស៊ាននេះដែរ សម្ដេចក្រឡាហោម បានថ្លែងពីមោទកភាពជាតិចំពោះភាពជោគជ័យ នៃការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននេះរបស់កម្ពុជា ដែលមានសម្ដេចតេជោជាប្រមុខ ក្នុងនោះក៏បង្ហាញឱ្យឃើញពីស្នាដៃកងកម្លាំងចម្រុះក្នុងការថែរក្សាការសន្តិសុខ និងសណ្ដាប់ធ្នាប់ និងការចូលរួមគាំទ្រពីប្រជាពលរដ្ឋ ដូចជាការបិទចរាចរណ៍ជាដើម។

សម្ដេចបន្តថា តាមរយៈភាពជោគជ័យនេះ កម្ពុជានឹងសម្រេចបានវឌ្ឍនភាពផ្សេងៗទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង