**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

បទវិភាគ៖រឿងរ៉ាវអំពីពិព័រណ័នាំចូលចិនអន្តរជាតិដែលរួមគ្នាចែករំលែកអនាគតនឹងគ្មានទីបញ្ចប់នោះទេ

ទំហំជួញដូរតាមបំណងក្នុងមួយឆ្នាំនៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៥ បានឡើងដល់ ៧ ម៉ឺន ៣ ពាន់ ៥ រយ ២០ លានដុល្លារអាមេរិកដែលបានកើនឡើង ៣,៩ ភាគរយបើប្រៀបធៀបនឹងពិព័រណ៍លើកមុន ។ ព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៥ ដែលបានបិទបញ្ចប់នៅថ្ងៃទី ១០ ខែវិច្ឆិកាទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ។ លោក Pascal Bizard អគ្គនាយករងប្រចាំនៅតំបន់ប្រទេសចិននៃក្រុមហ៊ុនDecathlon ដែលជា “មិត្តចាស់” របស់ពិព័រណ៍នាំចូលចិនអន្តរជាតិបានថ្លែងថា “គ្មានអ្វីគួរឱ្យសង្ស័យឡើយ ក្នុងរយៈពេល ៥០ ឆ្នាំខាងមុខ ប្រទេសចិននៅតែជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់ក្រុមហ៊ុន Decathlon នៅទូទាំងពិភពលោក” ។
សូមបញ្ជាក់ថា អ្នកដែលបានផ្តោតការយកចិត្តទុកដាក់ដល់ពិព័រណ៍នាំចូលចិនអន្តរជាតិ ដូចលោក Pascal Bizard អ៊ីញ្ចឹងនៅទូទាំងពិភពលោកមានចំនួនកាន់តែច្រើនឡើងៗ ។ តាមទិន្នន័យនៃរដ្ឋាភិបាលចិនឱ្យដឹងថា ក្នុងអំឡុងពេលពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៥ គឺ មានប្រទេស តំបន់និងអង្គការអន្តរជាតិសរុបចំនួន ១៤៥ បានចូលរួមពិព័រណ៍លើកនេះ មានសហគ្រាសជាង ២៨០០ ដែលជាសហគ្រាសមកពីប្រទេសនិងតំបន់ចំនួន ១២៧ បានចូលរួមការតាំងពិព័រណ៍អាជីវកម្មសហគ្រាសដោយបានដាក់តាំងផលិតផលថ្មី បច្ចេកវិទ្យាថ្មីនិងសេវាកម្មថ្មីជាលើកដំបូងដែលមានភាពជាតំណាងចំនួន ៤៣៨ ដែលបានលើសពីកម្រិតនៃពិព័រណ៍លើកមុន ។
ការរួមគ្នាចែករំលែកមានន័យថា មានឱកាសកាន់តែច្រើន ។ ប្រទេសចិនមានទីផ្សារដ៏ធំធេងផុតលេខនៅទូទាំងពិភពលោកដែលបានក្លាយទៅជាដៃគូពាណិជ្ជកម្មសំខាន់នៃប្រទេសនិងតំបន់ជាង ១៤០ និងជាប្រទេសធំបំផុតខាងពាណិជ្ជកម្មទំនិញលើពិភពលោកក្នុងរយៈពេល ៥ ឆ្នាំជាប់ៗគ្នា ។ ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះ រដ្ឋាភិបាលចិនបានលើកឡើងថា ប្រទេសចិននឹងជំរុញឱ្យប្រទេសនិងភាគីនានាចែករំលែកកាលានុវត្តភាពទីផ្សារដ៏ធំរបស់ប្រទេសចិន ចែករំលែកឱកាសបើកទូលាយបែបប្រព័ន្ធរបប ក៏ដូចជាចែករំលែកឱកាសសម្រាប់ការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ ។ ប្រការនេះនឹងធ្វើឱ្យមនុស្សកាន់តែច្រើនឡើងៗទទួលផលប្រយោជន៍ពីការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសចិន ជាពិសេសគឺ ប្រទេសមិនរីកលូតលាស់បំផុតទាំងនោះ ។
ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិឆ្នាំនេះ សហគ្រាសមកពីប្រទេសមិនរីកលូតលាស់បំផុតជិត ៣០ បានចុះកិច្ចសន្យាឱ្យប្រើប្រាស់ស្តង់ពិព័រណ៍ដោយឥតគិតថ្លៃដែលកើនឡើងជិតទ្វេដងនៃចំនួនស្តង់ពិព័រណ៍បើប្រៀបធៀបនឹងពិព័រណ៍លើកមុន ។ គ្រាប់ស្វាយចន្ទីរបស់ហ្គីណេ-ប៊ីសា កម្រាលព្រំរបស់អាហ្វហ្កានីស្ថាន។ល។ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះបានផ្តល់វេទិកានិងឆាកដូចគ្នាដើម្បីធ្វើឱ្យផលិតផលរបស់ប្រទេសមិនរីកលូតលាស់បំផុតទាំងនេះអាចដាក់តាំងបង្ហាញជាមួយផលិតផលបច្ចេកវិទ្យាខ្ពស់របស់ប្រទេសរីកលូតលាស់ ព្រមពេលជាមួយគ្នានេះ ពួកគេក៏រកបានទីផ្សាររបស់ខ្លួនផងដែរ ។ ប្រការនេះជាសក្សីនៃការធ្វើឱ្យ”សមិទ្ធផលអភិវឌ្ឍន៍ផ្តល់ផលប្រយោជន៍កាន់តែច្រើននិងកាន់តែយុត្តិធម៌ដល់ប្រជាជននៃបណ្តាប្រទេសនានា “។
មិនថា ផលិតផលប្រកបដោយបច្ចេកទេសខ្ពស់ថ្មីនិងឈានមុខឬមួយក៏ខ្នាតតូច មីក្រូនិងស្រស់ស្អាតក្តី ក៏ពួកគេឆ្លងតាមរយៈពិព័រណ៍នាំចូលចិនអន្តរជាតិរកបានឱកាសសម្រាប់ចូលលក់ក្នុងទីផ្សាររបស់ប្រទេសចិន ក៏ដូចជារកបានឱកាសថ្មីសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍផងដែរ ។ នេះគឺជាការអនុវត្តដ៏រស់រវើករបស់ប្រទេសចិនក្នុងការជំរុញការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ វាក៏បានបញ្ជាក់យ៉ាងច្បាស់ថា “ការផ្តាច់ទំនាក់ទំនង”និង”ផ្តាច់ខ្សែសង្វាក់ឧស្សាហកម្ម” គឺ មិនអាចទៅរួចទេ មានតែការបើកទូលាយនិងកិច្ចសហប្រតិបត្តិការទើបជាផ្លូវត្រឹមត្រូវ ។
“យើងណាត់គ្នាម្តងទៀតនៅឆ្នាំក្រោយ!” នាពេលបច្ចុប្បន្ននេះ ការងារផ្សព្វផ្សាយពិព័រណ៍សហគ្រាសនៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៦ បានចាប់ដំណើរការដោយគ្រប់ជ្រុងជ្រោយ សហគ្រាសនិងស្ថាប័នជិត ៦០ បានចុះកិច្ចសន្យាចូលរួមពិព័រណ៍នៅនឹងកន្លែង ។ ព្រមពេលជាមួយគ្នានេះ “ពិព័រណ៍នាំចូលចិនអន្តរជាតិបែបឌីជីថល”នៅតែបន្តដំណើរការតទៅទៀត ហើយរឿងរ៉ាវរបស់ប្រជាជននៃបណ្តាប្រទេសនានាដែលទទួលបានផលប្រយោជន៍ក៏នៅតែបន្តដំណើរការផងដែរ ។ រឿងរ៉ាវអំពីពិព័រណ័នាំចូលចិនអន្តរជាតិដែលរួមគ្នាចែករំលែកអនាគតនឹងគ្មានទីបញ្ចប់នោះទេ ៕

អត្ថបទដែលជាប់ទាក់ទង