**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង

ឯកឧត្តម ជាប ដាវុធ ដឹកនាំក្រុមការងាររៀបចំ ពិធីជួបជុំសំណេះសំណាល លើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូបង្រៀនថ្នាក់ទី១២ នៃវិទ្យាល័យ៣ ក្នុងស្រុកល្វាឯម

ភ្នំពេញ៖ ឯកឧត្តម ជាប ដាវុធ សមាជិកគណៈកម្មាធិការកណ្តាល ជាប្រធានផ្នែកហិរញ្ញវត្ថុ នៃយុវជនគណបក្សថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកល្វា ទទួលបន្ទុកចលនាយុវជនគណបក្សចុះមូលដ្ឋានស្រុកល្វាឯម ខេត្តកណ្តាល ដឹកនាំក្រុមការងាររៀបចំពិធីជួបជុំសំណេះសំណាល លើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូបង្រៀនថ្នាក់ទី១២ នៃវិទ្យាល័យ៣ រួមមាន៖ វិទ្យាល័យ ហ៊ុន សែន ល្វាសរ, វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង និងវិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង ដើម្បីបំពាក់បំប៉នដល់សិស្សានុសិស្សក្រៅម៉ោងសិក្សាបន្ថែម សម្រាប់ត្រៀមលក្ខណៈប្រឡងសញ្ញាបត្រទុតិយភូមិនាពេលខាងមុខ។

ឯកឧត្តម ជាប ដាវុធ បានលើកឡើងក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ នៅតាមវិទ្យាល័យចំនួន ៣ ក្នុងស្រុកល្វាឯម នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ក្នុងនោះ នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ អាណត្តិទី៥ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅទៅលើវិស័យអប់រំ និងវិស័យសំខាន់ៗ ដោយរាជរដ្ឋាភិបាលបានចំណាយថវិការដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីលើកកម្ពស់គុណភាពវិស័យអប់រំ និងការបណ្តុះបណ្តាលជំនាញជីវៈ និងបច្ចេកទេសគ្រប់កម្រិត ដើម្បីឆ្លើយតបការងារទៅនិងតម្រូវការទីផ្សារ។

ឯកឧត្តម បន្តថា ការសិក្សារៀនសូត្រ មិនត្រឹមតែត្រូវអនុវត្តបន្តពេញមួយជីវិតប៉ុណ្ណោះទេ ប៉ុន្តែវាជាការងារមួយតម្រូវឲ្យមានការលើកកម្ពស់ និងអភិវឌ្ឍន៍គ្មានទីបញ្ចប់ ដើម្បីផលិតនូវធនធានមនុស្សប្រកបដោយគុណភាព មានសក្តានុពលសម្រាប់ការអភិវឌ្ឍន៍សង្គមជាតិ ឲ្យមានការរីកចំរើន ភាពសុខដុម និងប្រកបដោយចីរភាព ដូច្នេះការអបរំត្រូវតែឆ្លើយតបទៅនឹងទីផ្សារពលកម្ម និងមានដំណើរការឆ្លើយតបទៅនឹងបរិការណ៍ នៃសកលភាវូបនីយកម្ម។

ដើម្បីចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ឯកឧត្តម ជាប ដាវុធ បានលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូបង្រៀនថ្នាក់ទី១២ នៃវិទ្យាល័យទាំង៣រួមមាន៖ វិទ្យាល័យ ហ៊ុន សែន ល្វាសរ, វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង និងវិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង នូវថវិការសរុបប្រមាណ ៥ ០០០ ដុល្លារអាម៉េរិក សម្រាប់បំពាក់បំប៉នដល់សិស្សានុសិស្សក្រៅម៉ោងសិក្សាបន្ថែម ដើម្បីត្រៀមលក្ខណៈប្រឡងសញ្ញាបត្រទុតិយភូមិនាពេលខាងមុខ និងបានឧបត្ថម្ភជូននាយកគ្រប់គ្រងនៅតាមវិទ្យាល័យទាំង៣ ដោយក្នុងម្នាក់ៗទទួលបានថវិកា ១០០,០០០រៀល, លោកគ្រូ អ្នកគ្រូ ម្នាក់ ៥០,០០០រៀល, យុវជន សសយក ក្នុងម្នាក់ ៣០,០០០រៀល និងជួយដាក់កង្ហានៅវិទ្យាល័យ ហ៊ុន សែន ល្វាសរ ចំនួន ១០ និងអំពូលភ្លើង និងឧបត្ថម្ភដល់សិស្សគ្រោះថ្នាក់ចរាចរ ចំនួន ២,០០០,០០០រៀល៕

អត្ថបទដែលជាប់ទាក់ទង