**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ក្រុមការងារអាជ្ញាធរជាតិអប្សរា កំពុងជួយសង្គ្រោះបន្ទាន់ផ្នែកខ្លះនៃថែវនៅរួតទី១ របស់ប្រាសាទអង្គរវត្ត

 

ភ្នំពេញ៖ ដោយសារកត្តាធម្មជាតិ ភ្លៀង ខ្យល់ កម្តៅថ្ងៃ រុក្ខជាតិ និងអាយុកាល ធ្វើឱ្យផ្នែកខ្លះនៃរចនាសម្ពន្ធប្រាសាទរងការគំរាមកំហែងខូចខាតដោយអន្លើ។

ដើម្បីទប់ស្កាត់នូវហានិភ័យទាំងនោះ និងទប់ស្កាត់ការខូចខាតជាបន្តទៀត ទើបក្រុមការងារទប់ស្កាត់ហានិភ័យនៃអាជ្ញាធរជាតិអប្សរា ធ្វើការងារទល់ទ្របណ្តោះអាសន្នជាបន្ទាន់ ដើម្បីអភិរក្សសំណង់បុរាណទាំងនោះបានទាន់ពេលវេលា។

ក្នុងកិច្ចការនេះ ក្រុមការងារទប់ស្កាត់ហានិភ័យរបស់នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ នៃអាជ្ញាធរជាតិអប្សរា បានសិក្សាផែនទីហានិភ័យ ដើម្បីកំណត់ឱ្យដឹងថាទីតាំងដែលចាំបាច់អន្តរាគមន៍ភ្លាមៗ ទប់ស្កាត់រាល់បញ្ហាណាមួយដែលអាចកើតមានឡើងដោយយថាហេតុ។

ក្នុងការងារទល់ទ្រជាបន្ទាន់មួយនៅថែវ នៅរួតទី១ផ្នែកខាងត្បូងនៃប្រាសាទអង្គរវត្ត ប្រវែង១០០ម៉ែត្រ និងទទឹង៥ម៉ែត្រ កម្ពស់៧ម៉ែត្រ ជាទីតាំងដំបូងនៅក្នុងផែនទីហានិភ័យ ដើម្បីធានាដល់រចនាសម្ពន្ធមួយចំនួនកុំឱ្យឈានដល់ការខូចខាត។ បន្ទាប់មក ក្រុមការងារនឹងបន្តបំពេញការងារជាបន្តបន្ទាប់ទៅតាមទិសដៅដែលបានកំណត់នៅក្នុងផែនទីហានិភ័យ។

លោក សុខ សូសិលា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើនិងហេដ្ឋារចនាសម្ពន្ធ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ក្នុងរយៈពេល២-៣សប្ដាហ៍ចុងក្រោយនេះ ភ្លៀងបានធ្លាក់ខ្លាំង ហើយទឹកហូរបាចសាចចូលសព្វផ្នែកទាំងអស់នៃថែវ នៅរួតទី១ផ្នែកខាងត្បូងនៃប្រាសាទអង្គរវត្ត បណ្ដាលឱ្យប៉ះពាល់គ្រឹះ បង្កឱ្យផ្នែកខ្លះនៃថែវរំកិល ជញ្ជាំងហើប និងធ្នឹមចាប់ផ្ដើមញែកចេញពីគ្នា។

ដោយសារតែបញ្ហានេះ ក្រុមការងារទប់ស្កាត់ហានីភ័យ ក៏បានយកឈើ និងរន្ទាដែកមួយចំនួនធ្វើការទល់ទ្រជាបន្ទាន់ដើម្បីជួយសង្គ្រោះជាបណ្ដោះអាសន្ន នៅមុនពេលដែលឈានទៅដល់ការសុំអនុសាសន៍ពីគណៈកម្មាធិការ អាយ ស៊ី ស៊ី អង្គរ ថាតើត្រូវធ្វើយ៉ាងណាបន្តទៀតនោះ។

ការទល់ទ្រមួយផ្នែកនៃថែវ នៅរួតទី១ភាគខាងត្បូង របស់ប្រាសាទអង្គរវត្តប្រវែង១០០ម៉ែត្រ និងទទឹង៥ម៉ែត្រនេះ គឺជាគម្រោងបន្ទាន់ដំបូងគេ ដែលក្រុមការងារបានអនុវត្តន៍។ នៅពេលខាងមុខ ក្រុមការងារទប់ស្កាត់ហានិភ័យ មានគម្រោងនឹងធ្វើការងារពង្រឹងធ្នឹម សសរ និងដំបូលនៃថែវរបស់ប្រាសាទអង្គរវត្ត ចំនួន៣៨ទីតាំងបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង