**ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍធនធានមនុស្ស**អ្នកវិ​ភាគ​បង្ហាញ​សុទិដ្ឋិ​និយម​ចំពោះ​ដំណើរ​ទស្សនកិច្ចនៅ​ចិនរបស់សម្តេច​​តេជោ ​ហ៊ុន សែន ជុំវិញ​​ដំ​ណោះ​ស្រាយប​ញ្ហាព្រំដែ​នកម្ពុជា និងថៃ**អ្នកវិភាគព្រមានថា ការលួចឆ្លងដែនទៅធ្វើការនៅថៃដោយខុសច្បាប់ ប្រឈមគ្រោះថ្នាក់ដល់ជីវិត និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សមធម៌យេនឌ័រ និងការងារដែលគិតគូរលើការថែទាំ»**ក្រសួងការងារ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលខ្នាតអន្តរជាតិអ៊ីស្រាអែល ពិភាក្សាពង្រឹងកិច្ចសហការបណ្តុះបណ្តាលជំនាញឆ្លើយតបតម្រូវការទីផ្សារការងារ**សម្ដេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន ៦**វិចារណកថា៖ ការពារបរិស្ថានរបស់យើង មុនពេលបាតុភូត អែលនីញ៉ូ (El Niño) មកដល់**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពសន្តិសុខ និងសុវត្ថិភាព នៃគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ខេត្តបន្ទាយមានជ័យ**អុីស្រាអែលប្រកាសយ៉ាងដាច់អហង្ការថា កងទ័ពរបស់ខ្លួននឹងដកចេញពីភាគខាងត្បូងប្រទេសលីបង់ លុះត្រាតែក្រុមហេសបូឡា ត្រូវបានរំសាយអាវុធទាំងស្រុង**សម្តេចតេជោ៖ ទំនាក់ទំនងរវាង គណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន ជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់សម្រាប់ការអនុវត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ**សម្តេចតេជោ៖ ទំនាក់ទំនងកម្ពុជា-ចិន នៅតែរឹងមាំ**ក្នុងក្របខ័ណ្ឌនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្រុមការងារបច្ចេកទេសកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា រៀបចំកិច្ចប្រជុំលើកទី២ បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបប្រតិភូក្រុមហ៊ុនចិន ដែលមានបំណងវិនិយោគបង្កើតរោងចក្រផលិតថ្នាំកសិកម្ម ក្នុងខេត្តកំពង់ធំ**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ

ឧត្តមសេនីយ៍ត្រី កែវ សេងលន អញ្ជើញបើកវគ្គហ្វឹកហ្វឺនប្រឆាំងបាតុកម្ម និងក្បាច់គុន កងយោធពលខេមរភូមិន្ទ នៅទីបញ្ជាការកងពល

ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនប្រឆាំងបាតុកម្ម និងក្បាច់គុន កងយោធពលខេមរភូមិន្ទ ស្ថិតនៅភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។

វរសេនីយ៍ទោ អ៊ិត ទិត្យណា នាយសេនាធិការរងកងពល ទទួលបន្ទុកការងារហ្វឹកហ្វឺនបានរាយការណ៍ជូនអធិបតីថា ក្នុងរយៈពេលកន្លងមក កងពលបានបញ្ចប់វគ្គហ្វឹកហ្វឺ១វគ្គ ដែលជាផែនការរបស់ក្រសួងការពារជាតិ ហើយនៅពេលនេះកងពលកំពុងបន្តដំណើរការវគ្គហ្វឹកហ្វឺនបំប៉នទូទៅនៅនឹងកន្លែងចំនួន៣វគ្គ គឺនៅទីបញ្ជាការកងពល១វគ្គ វរសេនាតូចថ្មើរលេខ៥៣៣ចំនួន១វគ្គ និងនៅវរសេនាតូចលេខ៥៣៤ ចំនួន១វគ្គ។ ដោយឡែកនៅពេលនេះ កងពលបានបើកវគ្គហ្វឹកហ្វឺន១វគ្គទៀត ដែលជាវគ្គចុងក្រោយក្នុងផែនការឆ្នាំ២០២២ គឺវគ្គហ្វឹកហ្វឺនប្រឆាំងបាតុកម្ម និងក្បាច់គុនកងយោធពលខេមរភូមិន្ទ។

នៅក្នុងឳកាសនោះ ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បានមានប្រសាសន៍ណែនាំថា វគ្គនេះគឺជាវគ្គពិសេសមួយ ដូច្នេះសូមផ្តាំផ្ញើរគ្រូយោធាចារ្យ និងអ្នកគ្រប់គ្រងវគ្គ សូមគ្រប់គ្រងឲ្យតឹងរឹងបំផុត។ សិក្ខាកាមទាំងអស់ ដែលមានការពាក់ព័ន្ធក្នុងវគ្គហ្វឹកហ្វឺននេះត្រូវរក្សាវត្តមាន គោរពពេលវេលា និងសកម្មក្នុងការរៀនសូត្រ សំដៅពង្រឹងសមត្ថភាពផ្ទាល់ខ្លួន និងអង្គភាពរបស់ខ្លួន ដើម្បីធ្វើជាគម្រូល្អសម្រាប់វគ្គនេះ លើកស្ទួយមុខមាត់អង្គភាព ក៏ដូចជាសម្រាប់ទូទាំងកងយោធពលខេមរភូមិន្ទផងដែរ។

លោកបន្តថា សិក្ខាកាមត្រូវក្រេបជញ្ជក់ចំណេះដឹងបច្ចេកទេសឲ្យបានច្បាស់ នូវវិធីសាស្ត្រអន្តរាគមន៍ ត្រៀមសហការជាមួយកងកម្លាំងអនុវត្តច្បាប់ ទប់ស្កាត់តទល់បង្ក្រាបរាល់សកម្មភាពវិទ្ធង្សនា បាតុកម្ម កូដកម្ម របស់ពួកប្រឆាំង ដែលជាវិធានការចុងក្រោយ ដើម្បីការពារច្បាប់រដ្ឋធម្មនុញ្ញ ការពារជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាពលរដ្ឋ ជាពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោតដោយប្រជាជន។

លោកមេបញ្ជាការកងពលក៏បានផ្តាំផ្ញើរសិក្ខាកាមទាំងអស់ត្រូវចូលរួមគោរពច្បាប់ចរាចរ ចូលរួមទប់ស្កាត់ជម្ងឺកូវីដ១៩ និងជាពិសេសត្រូវជៀសចេញឲ្យឆ្ងាយពីគ្រឿងញៀន ប្រសិនបើដឹងថា យោធិនណាម្នាក់ពាក់ព័ន្ធទៅករណីនេះ នឹងត្រូវដាក់ពិន័យតាមច្បាប់កងយោធពលខេមរភូមិន្ទ ឬត្រូវកាត់ឈ្មោះចេញពីទ័ព៕

អត្ថបទដែលជាប់ទាក់ទង