**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

បទអត្ថាធិប្បាយ៖ បណ្ណាល័យព្រឹទ្ធភាពកាន់តែទំនើប តាមរយៈជំនួយពីភាគីចិន

បណ្ណាល័យព្រឹទ្ធសភាកម្ពុជាទទួលបានការជួយអភិវឌ្ឍន៍ជាបន្តបន្ទាប់ពីភាគីចិន ជាពិសេស ថ្មីៗនេះ ចិនបានជួយអភិវឌ្ឍន៍ឲ្យក្លាយជាបណ្តាល័យអេឡិចត្រូនិក ដែលនឹងចួលរួមចំណែកកាន់តែខ្លាំង ក្នុងការបណ្តុះគំនិតលើការអាន ជាពិសេស ផ្តល់ឱកាសដល់សាធារណជនបានយល់ដឹងកាន់តែច្បាស់អំពីប្រទេសចិន ត្បិតតែ សៀវភៅទាក់ទងពីប្រទេសចិន ទទួលបានការគាំទ្រច្រើនពីប្រិយមិត្តអ្នកអាន ទាំងមន្ត្រីព្រឹទ្ធសភាផ្ទាល់ និងសាធារណជនទូទៅ។
លោកស្រី វណ្ណារិទ្ធ ប្រធានបណ្ណាល័យព្រឹទ្ធសភា បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនថា តាមពិតទៅ ជំនួយរបស់ចិនមានតាំងពីការជួយកសាងអគារបណ្ណាល័យតាំងពីឆ្នាំ២០០១ រហូតដល់មានការជួយជួសជុលជាបន្តបន្ទាប់ មុនពេលឈានដល់ជំនួយក្រោយបង្អស់ គឺជាការជួយកែលម្អបណ្ណាល័យព្រឹទ្ធសភា ឲ្យកាន់តែទំនើប នោះគឺបណ្ណាល័យអេឡិត្រូនិក តាមរយៈស្ថានទូតចិនប្រចាំកម្ពុជា។

លោកស្រីថា ជំនួយចុងក្រោយនេះគឺជាសំដៅលើការកែលម្អសាលអាន (Window of China) ដែលមានការតាំងសៀវភៅទាក់ទងនឹងកម្ពុជានិងចិន។ ក្រៅពីនេះ មានការបំពាក់គ្រឿងបរិក្ខា និងប្រព័ន្ធទំនើបកម្មខាងផ្នែកបណ្ណាល័យនេះ។ ក្រៅពីនេះ កន្លងមក ក៏មានផ្តល់ជាសៀវភៅចិន និងការជួយរៀបចំជាធ្វើសិក្ខាសាលាផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជានិងចិន។ លោកស្រីថា ទាក់ទងនឹងសៀវភៅនេះដែរ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសាធារណជន ក៏ដូចជា និស្សិតចូលចិត្តអានច្រើន ជាពិសេស សៀវភៅទាក់ទងប្រជាធិបតេយ្យតាមបែបផែនចិន ដែលបកប្រែជាភាសាខ្មែរ ដោយលោបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវ ជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ពួកគាត់ចូលចិត្តអាន ព្រោះថាពួកគាត់ធ្លាប់រៀនភាសាចិន ជាអ្នកធ្លាប់បានអាហារូបករណ៍ទៅរៀននៅចិន ហើយពួកគាត់ក៏ចង់ដឹងច្រើន អំពីទំនាក់ទំនង រវាងកម្ពុជានិងចិន ពីវប្បធម៌ចិន ការគ្រប់គ្រងតាមបែបផែនចិន វិជ្ជាពេទ្យរបស់ចិន ជាដើម ដែលសុទ្ធតែទទួលបានការចាប់អារម្មណ៍អានច្រើន។

ក្នុងនាមមន្ត្រីព្រឹទ្ធសភា លោកស្រីសូមអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះភាគីចិន ដែលបានជួយអភិវឌ្ឍន៍បណ្ណាល័យព្រឹទ្ធសភា ឲ្យកាន់តែទំនើប ដើម្បីបន្តផ្តល់នូវចំណេះដឹងតាមរយៈការអានសៀវភៅ ជូនដល់សាធារណជន ជាពិសេស ថ្នាក់ដឹកនាំ និងមន្ត្រីព្រឹទ្ធសភា។
«នាងខ្ញុំសូមថ្លែងអំណរគុណ ចំពោះការធ្លាប់បានទទួលការបណ្តុះបណ្តាលផ្នែកបណ្ណាល័យ នៅប្រទេសចិន សូមអរគុណដល់ស្ថានទូតចិន រដ្ឋាភិបាលចិនដែលបានផ្តល់អាហារូបករណ៍សម្រាប់នាងខ្ញុំ ទាក់ទងនឹងជំនាញគ្រប់គ្រងបណ្ណាល័យ សូមអរគុណដល់ស្ថានទូតចិន រដ្ឋាភិបាលចិនដែលបានជួយអភិវឌ្ឍន៍បណ្ណាល័យនៅព្រឹទ្ធសភា ជាប្រភេទប្រព័ន្ធបណ្ណាល័យដែលនាងខ្ញុំធ្លាប់បានឃើញនៅប្រទេសចិន ដែលជាបណ្ណាល័បែបទំនើប ធំទូលាយ ហើយមានសេវាគ្រប់បែបយ៉ាង ហើយពេលនេះ ភាគីចិនបានចាប់ផ្តើមជួយមកដល់បណ្ណាល័យ ជាបណ្តើរៗហើយក៏សូមអរគុណដល់ប្រធានសមាគមអ្នកស្រាវ ជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្នុងការដែលតែងតែមកជួយសម្របសម្រួល ហើយក៏អរគុណដល់ប្រធានវប្បធម៌ចិន រហូតដល់មានការគាំទ្រពីស្ថានទូតចិន ក៏ដូចជា រដ្ឋាភិបាលចិន ដូចពេលនេះ សូមអរគុណយ៉ាងជ្រាលជ្រៅបំផុត ហើយក៏សូមជូនពរដល់ភាគីចិន ក៏ដូចជា វិទ្យុមិត្តភាពកម្ពុជា-ចិន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សូមឲ្យមានសុខភាពល្អទាំងអស់គ្នា»។

គួរបញ្ជាក់ថា ថ្មីៗនេះ ស្លាកសមិទ្ធផលលើការជួសជុលអគារក្រហម និងបណ្ណាល័យព្រឹទ្ធសភា ដែលជាជំនួយរបស់ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ទើបត្រូវបានរៀបចំពិធីសម្ពោធ ក្រោមអធិបតីភាពឯកឧត្ដមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា និង ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត ចិន ប្រចាំ កម្ពុជា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា រាជធានីភ្នំពេញ។
ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភានៃប្រទេសកម្ពុជា ក្នុងពេលនោះ បានវាយតម្លៃខ្ពស់ដោយសេចក្តីពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដែលតែងមានទំនាក់ទំនងជាប្រចាំ និងកាន់តែប្រសើរឡើង បើទោះបីជាស្ថិតក្នុងការលំបាកដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយ។ នេះបង្ហាញឲ្យឃើញពីទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន កាន់តែរឹងមាំ និង ភាពធននឹងវិបត្តិ មិនថាសម្រាប់ពេលបច្ចុប្បន្ននិងទៅថ្ងៃអនាគត ដែលទំនាក់ទំនងមិត្តភាពដែកថែបនេះ នឹងក្លាយទៅជាផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងកូនចៅកម្ពុជា-ចិន គ្រប់ជំនាន់ទៅមុខទៀត។

ឯកឧត្តមកិត្តិសង្គហបណ្ឌិតបានរំលឹកថា ជំនួយរបស់ប្រទេសចិន មកព្រឹទ្ធសភាកម្ពុជា នៅពេលនេះ មិនមែនជាជំនួយលើកទី១ ហើយរឹតតែមិនមែនជាជំនួយលើកចុងក្រោយនោះទេ ដោយសារតែប្រទេសចិនតែងយកចិត្តទុកដាក់ជួសជុល និងកែលម្អឲ្យកាន់តែប្រសើរទៅលើរាល់ហេដ្ឋារចនាសម្ព័ន្ធ ដែលជាជំនួយរបស់ប្រទេសចិន។ ជាក់ស្តែង អគារបណ្ណាល័យនេះត្រូវបានសាងសង់ ក្រោមជំនួយកិច្ចសហប្រតិបត្តិការរបស់សាធារណរដ្ឋប្រជាមានិតចិន ហើយនាពេលនេះ ត្រូវបានជួសជុលធ្វើទំនើបកម្មមកក្លាយជាបណ្ណាល័យអេឡិចត្រូនិច ដែលនេះគឺជាកាយវិការដ៏សប្បុរស ល្អប្រពៃ និងយកចិត្តទុកដាក់ខ្ពស់របស់មិត្តចិន មកលើប្រទេសកម្ពុជា៕

(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

អត្ថបទដែលជាប់ទាក់ទង